លទ្ធផល នៃការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០០៩
ពលរដ្ឋមានចំនួន ១៣.៩លាននាក់ ប្រុសមាន៦.៨លាននាក់ និងស្រី្ត៧.១លាននាក់
(ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ២០០៩ របស់ក្រសួងផែនការណ៏)។
យោងតាមកាសែតកោះសន្តិភាព ចុះថៃ្ញទី ២១ ខែ តុលា ឆ្នាំ២០១០ បង្ហាញអោយឃើញថាលទ្ធផលនៃការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០០៩ ពលរដ្ឋសរុបមានចំនួន ១៣,៩លាននាក់ ក្នុងនោះប្រុសមានចំនួន៦,៨លាននាក់ និងស្រី្តមានចំនួន៧.១លាននាក់។ ដោយឡែកគ្រួសារប៉ាន់ស្មានសរុបកំពុងរស់នៅប្រទេសកម្ពុជាមានចំនួន ២,៩ លានគ្រួសារ ក្នុងនោះចំនួន ០,៥ លានគ្រួសារ រស់នៅទីប្រជុំជន។ តាមរយៈលទ្ធផលនៃការអង្កេតនេះដែរ បានឆ្លុះបញ្ចាំងអោយឃើញទៀតថា
• គ្រួសារនៅក្នុងកម្ពុជាចំនួន ៤៥% បានប្រើប្រាស់ប្រភពទឹកសំរាប់រដូវវស្សា និង ៥២% នៅរដូវប្រាំង។
• អ្នកចូលរួមកំលាំងពលកម្មចាប់ពីអាយុ ១៥ ឆ្នាំដល់ ៦៤ឆ្នាំ មានចំនួន ៧,៥លាននាក់ ក្នុងនោះគិតជាអាត្រាភាគរយសំរាប់ស្រ្តីចំនួន ៨០% និងបុរសចំនួន ៨៩%។
• អាត្រាអ្នកចេះអក្សរសំរាប់ប្រជាជនអាយុចាប់ពី៧ឆ្នាំឡើងទៅ ប៉ាន់ស្មានប្រហែល ៧៣% ក្នុងនោះស្រ្តីលមានចំនួន៦៧% និង បុរសមានចំនួន ៧៩%។
• ៨១ % នៃកុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១១ឆ្នាំ បានចូលរៀនសាលាបឋមសិក្សា។
• ៨២% នៃស្រ្តីដែលរស់នៅជាមួយកូនអាយុក្រោម ៥ឆ្នាំ បានទៅពិនិត្យសុខភាពមុនពេល សំរាលកូនយ៉ាងតិច ១ដង ក្នុងអំឡុងពេលមានផ្ទៃពោះ និង៩៨% បានទទួលការបំបៅដោះ ដំបូងពីម្តាយ ដែលក្នុងនោះគិចចាប់ពីអាយុ ០ខែ ដល់ ២៣ ខែ។